ត្រឡប់ក្រោយ

ក្រសួង​ការពារ​ជាតិ​ប្រកាស​ថា​ខ្លួន​កំពុង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ធ្វើ​ពាក្យ​បណ្ដឹង​ប្រឆាំង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី

ក្រសួង​ការពារ​ជាតិ​ប្រកាស​ថា​ខ្លួន​កំពុង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ធ្វើ​ពាក្យ​បណ្ដឹង​ប្រឆាំង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ​ដែល​កំពុង​និរទ្ទេស​ខ្លួន​ថា​បាន​ធ្វើ​អត្ថាធិប្បាយ​ញុះញង់​ឲ្យ​កងទ័ព​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន​។ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ខណៈ​​មាន​ការ​ថ្កោលទោស​ជា​បន្តបន្ទាប់​ពី​កងទ័ព​ទាំង​ ៣ ​ប្រភេទ​នៃ​កងយោធពល​ខេមរភូមិន្ទ​ប្រឆាំង​លោក សម រង្ស៊ី និង​បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​នៃ​មេបញ្ជាការ​នានា​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។សេចក្ដី​ថ្លែងការណ៍​មួយ​របស់​កងទ័ព​ជើងទឹក​សរសេរ​ថា​៖ «​យើង​ខ្ញុំ​ទាំងអស់​គ្នា​ជា​កងទ័ព​ជើង​ទឹក​សូម​ប្រកាស​ប្រឆាំង​ដាច់​ខាត​រាល់​សកម្មភាព​ញុះញង់​របស់​ពួក​អគតិ​ដែល​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ ក៏​យើង​ខ្ញុំ​ស្មោះត្រង់​ដាច់​ខាត​ចំពោះ​ជាតិ ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន​»​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/SL1BXk

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា