បណ្តឹងសារទុក្ខ របស់ក្រុមមេធាវី លោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ពាក់ព័ន្ធការប្តឹង ប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ នឹងត្រូវតុលាការកំពូល បើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ។យោងតាមដីកា របស់តុលាការកំពូល បង្ហាញថា សវនាការនេះដឹកនាំដោយ លោកឃឹម ប៉ុណ្ណ ជាប្រធានក្រុម ប្រឹក្សា ជំនុំជម្រះ និង លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារង ជាតំណាងមហាអយ្យការ។
ប្រភព៖សារព័ត៌មានដើមអម្ពិល