ត្រឡប់ក្រោយ

ថ្ងៃទី២៣ តុលា ឆ្នាំ​២០១៧ នេះ​គឺជា​ខួប​២៦​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ថ្ងៃទី២៣ តុលា ឆ្នាំ​២០១៧ នេះ​គឺជា​ខួប​២៦​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ដែល​មាន​ប្រទេស​ចំនួន​១៩ រួម​ទាំង​កម្ពុជា​ផង​ជា​ហត្ថលេខី​នោះ បាន​ជួយ​អោយ​កម្ពុជា​មានការ​បោះឆ្នោត​ជាតិ ជា​លើកដំបូង​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ នៅ​ឆ្នាំ​១៩៩៣ និង​ប្រកាន់យក​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស រាជា​និយម អាស្រ័យ​ធម្មនុញ្ញ។លើស​ពី​នេះ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក៏បាន​ជួយ​អោយ​ជនភៀសខ្លួន​ខ្មែរ ជាង​៣​សែន​នាក់​អាច​ធ្វើ​មាតុភូមិនិវត្តន៍ ពី​ព្រំដែន​ខ្មែរ​-​ថៃ​ចូល​មក​កម្ពុជា​វិញ ព្រមទាំង​ជួយ​អោយ​កម្ពុជា​មាន​សង្គម​ស៊ីវិល អង្គការ​សិទ្ធិមនុស្ស និង​សេរីភាព សារព័ត៌មាន​នៅ​កម្ពុជា​ទៀត​ផង។ ​សម្ភាសន៍​ជាមួយ​លោក ឃីងស្លី អាបុត្ត (Kingsley Abbott) មន្ត្រី​ច្បាប់​ជាន់ខ្ពស់ នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) ដែល​បាន​អំពាវនាវ​នៅ​ក្នុង​សន្និសីទ​កាសែត នា​ទីក្រុង​បាងកក កាលពី​ថ្ងៃទី១៨ តុលា អោយ​មាន​ការ​ចូលរួម​កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី។

ប្រភេះ៖RFA

https://goo.gl/AmMEjx

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា