ត្រឡប់ក្រោយ

សមាជិក​​ព្រឹទ្ធសភា​​អាមេរិក​​ដ៏​​មាន​​ឥទ្ធិពល​​ម្នាក់ ​បាន​ដាក់​​ឱសានវាទ​​ឲ្យ​​រដ្ឋាភិបាល​​ទីក្រុង​​ភ្នំពេញ ​ដោះលែង​​លោក ​កឹម សុខា

សមាជិក​​ព្រឹទ្ធសភា​​អាមេរិក​​ដ៏​​មាន​​ឥទ្ធិពល​​ម្នាក់ ​បាន​ដាក់​​ឱសានវាទ​​ឲ្យ​​រដ្ឋាភិបាល​​ទីក្រុង​​ភ្នំពេញ ​ដោះលែង​​លោក ​កឹម សុខា ​ប្រធាន​​គណបក្ស​ប្រឆាំង ​ត្រឹម​​ថ្ងៃទី ​០៩ ​វិច្ឆិកា ​ខាង​​មុខ​​នេះ ​បើ​​មិន​​ដូច្នោះ​​ទេ ​សភា​​អាមេរិក​​នឹង​​ស្នើ​​ឲ្យ​​មាន​ការ​​ចាត់​វិធានការ​ជាក់​លាក់​​លើ​​មន្ត្រី​​រដ្ឋាភិ​បាល​​​​កម្ពុ​ជា​មួយ​​ចំនួន ​ដោយ​ហាម​​មិន​​ឲ្យ​​ចូល​​ទឹកដី​​អាមេរិក​​នោះ​ទេ​។ ​នេះ​​បើ​​យោង​តាម​​លិខិត ​​ចុះ​​ថ្ងៃទី ​២៣ ​តុលា ​របស់ ​លោក ​ថេត ហ្គ្រូ​ស ​(TED CRUZ) ​សមាជិក​​ព្រឹទ្ធសភា​​អាមេរិក ​​មក​​ពី​​គណបក្ស​​សាធារណៈរដ្ឋ​​របស់​លោក ​ដូ​ណា​ល់ ត្រាំ​។ ​ប៉ុន្តែ​​មន្ត្រី​​រដ្ឋាភិបាល​​កម្ពុជា​​ បាន​​ចាត់ទុក​​លិខិត​​នេះ​​ថា ​គ្រាន់​តែ​​ជាការ​​ស្រមើ​​ស្រ​ម៉ៃ​​ប៉ុណ្ណោះ​។ នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ២៣ តុលា លោក ថេត ហ្គ្រូ​ស (TED CRUZ) សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​សាធារណៈរដ្ឋ បាន​សំដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ក្រោយពី​មានការ​ចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង លោក កឹម សុខា រួមទាំង​ការ​ធ្វើទុក្ខបុកម្នេញ​មកលើ​គណបក្សប្រឆាំង​នា​រយៈពេល​ចុងក្រោយ​នេះ។

ប្រភព៖RFI

https://goo.gl/kUhicw

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា