ត្រឡប់ក្រោយ

​លោក​ ផៃ​ ស៊ីផាន​អះអាង​នៅ​ថ្ងៃ​នេះ ថា​កម្ពុជា​មិន​ចាប់​អារម្មណ៍​នឹង​លិខិត​ចំហ​របស់​អង្គការ​អន្តរ​ជាតិ​៥៥​ស្ថាប័ន ដែល​ស្នើ​ឲ្យ​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​កោះ​ប្រជុំ​ឡើង​វិញ​នោះ​ទេ

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ផៃ​ ស៊ីផាន​អះអាង​នៅ​ថ្ងៃ​នេះ ថា​កម្ពុជា​មិន​ចាប់​អារម្មណ៍​នឹង​លិខិត​ចំហ​របស់​អង្គការ​អន្តរ​ជាតិ​៥៥​ស្ថាប័ន ដែល​ស្នើ​ឲ្យ​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​កោះ​ប្រជុំ​ឡើង​វិញ​នោះ​ទេ។ តាម​រយៈ​លិខិត​ចំហ​កាល​ពី​ថ្ងៃ​ម្សិល​មិញ អង្គការ​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​កោះប្រជុំ​ឡើង​វិញ ដោយ​យោង​ទៅ​តាម​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​។កាល​ពី​ថ្ងៃទី​២៣ខែ​តុលា ក្នុង​ឱកាស​ខួប​២៦ឆ្នាំ​ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស អង្គការ​អន្តរ​ជាតិ​៥៥ស្ថាបប័ន បាន​ចេញ​លិខិត​ចំហ​មួយ​ជម្រាប​ទៅ​កាន់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ និង​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ២៣​តុលា ឆ្នាំ១៩៩១ គឺ​ប្រទេស​ឥណ្ឌូនេ​ស៊ី និង​ប្រទេស​បារាំង។

ប្រភព៖RFI

https://goo.gl/V5Fe1X

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា