ត្រឡប់ក្រោយ

លោក អេង ឆៃអ៊ាង បានថ្លែងអំពាវនាវ ដល់សមាជិកថ្នាក់ ដឹកនាំ CNRP គ្រប់លំដាប់ថ្នាក់ជាពិសេស មេឃុំ ចៅសង្កាត់ រាជធានី-ខេត្ត រក្សា និងការពារឆន្ទៈប្រជាពលរដ្ឋ ដែលជឿជាក់លើ CNRP

អនុប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក អេង ឆៃអ៊ាង បានថ្លែងអំពាវនាវ ដល់សមាជិកថ្នាក់ ដឹកនាំ CNRP គ្រប់លំដាប់ថ្នាក់ជាពិសេស មេឃុំ ចៅសង្កាត់ រាជធានី-ខេត្ត រក្សា និងការពារឆន្ទៈប្រជាពលរដ្ឋ ដែលជឿជាក់លើ CNRP តាមរយៈការបោះឆ្នោត ខណៈមេឃុំ CNRP មួយចំនួនបានរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា (CPP)  ក្រោយពីប្រធានគណបក្ស ប្រជាជនកម្ពុជា បានបើកផ្លូវ បន្ទាប់ពីគណបក្ស សង្រ្គោះជាតិត្រូវរំលាយ ។យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក អេង ឆៃអ៊ាង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា ថ្នាក់ដឹកនាំ CNRP គ្រប់លំដាប់ថ្នាក់ត្រូវតស៊ូជាមួយគ្នា ដើម្បីកម្ពុជាមានការ គោរពសិទ្ធិមនុស្ស គោរពគោលការណ៍ ប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទទួលបានការគាំទ្រយ៉ាងពេញ ទំហឹងពីសហគមន៍អន្តរជាតិ ហើយសហគមន៍អន្តរជាតិមិន បណ្តោយឲ្យកម្ពុជាវិលទៅរក អតីតកាលដ៏អាក្រក់ឡើយ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/7JLh41

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា