ត្រឡប់ក្រោយ

ក្រុម​ប្រឹក្សា​ធម្មនុញ្ញបាន​ប្រកាស​គាំទ្រ​ទាំង​ស្រុង ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន ៤ ដែល​ច្បាប់​ទាំង​នេះ បើក​ផ្លូវ​ឲ្យ​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ផ្សេង

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​ជាតិ​កំពូល​រប​ស់​ប្រទេស​កាល​ពី​ម្សិល​មិញ បាន​ប្រកាស​គាំទ្រ​ទាំង​ស្រុង ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន ៤ ដែល​ច្បាប់​ទាំង​នេះ បើក​ផ្លូវ​ឲ្យ​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ផ្សេង ដែល​​ទើប​តែ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា និង​ព្រឹទ្ធសភា​ កាលពី​ពេល​ថ្មីៗ​នេះ។ការ​ប្រកាស​គាំទ្រ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ទៅ​លើ​​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ គឺ​ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន បាន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ខ្លាំង ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​​ទាំង​នេះ​ក្នុង​គោល​បំណង​ដើម្បី​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រជាពលរដ្ឋ​ស្ទើរ​ពាក់​កណ្តាល​ប្រទេស ​បាន​បោះ​ឆ្នោត​គាំទ្រ​យក​​ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ផ្សេង។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/VhwU9J

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា