ត្រឡប់ក្រោយ

ជា​ដំណាក់កាល​ចុងក្រោយ សេចក្តីស្នើសុំ​ឲ្យ​កែ​ច្បាប់​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការបែងចែក​អាសនៈ​នៃ​គណបក្ស ដែល​ត្រូវ​រំលាយ ទៅ​ឲ្យ​គណបក្ស​ដទៃ

ជា​ដំណាក់កាល​ចុងក្រោយ សេចក្តីស្នើសុំ​ឲ្យ​កែ​ច្បាប់​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការបែងចែក​អាសនៈ​នៃ​គណបក្ស ដែល​ត្រូវ​រំលាយ ទៅ​ឲ្យ​គណបក្ស​ដទៃ នឹងត្រូវ​ថ្វាយទៅ​ព្រះករុណា ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ​ឡាយព្រះហស្តលេខា ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ សេចក្តីស្នើច្បាប់​ទាំងនោះ ត្រូវបាន​ស្ថាប័ន​កំពូលៗ ពិនិត្យ​និង​អនុម័ត​រួច​អស់ហើយ​។លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជា​នីតិវិធី ស្ថាប័ន​រដ្ឋាភិបាល ជា​អ្នក​ថ្វាយ​សេចក្តីស្នើច្បាប់​ទាំង​៤ ទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ​ឡាយ​ព្រះ​ស​ហ្ត​លេខា​។ លោក បញ្ជាក់ថា រដ្ឋសភា បាន​បញ្ជូន​សេចក្តីស្នើច្បាប់​ខាងលើ ទៅកាន់​រដ្ឋាភិបាល​ហើយ នៅ​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧​។

ប្រភព៖សារព័ត៌មានថ្មីៗ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា