ត្រឡប់ក្រោយ

លោក ហ៊ុន សែន​បាន​ថ្លែងពន្យល់​ឲ្យ​ដឹង​ថា​ព្រឹត្តិការណ៍​នៃ​បាតុកម្មរបស់​កម្មករ​កាត់ដេរ​កាលពី​ឆ្នាំ​ ២០១៤ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី​ជាង​ ១ ​ម៉ឺន​នាក់​នៅ​រោងចក្រ​ក្នុង​តំបន់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ​នៃ​រាជធានី​ភ្នំពេញ​បាន​ពន្យល់​ឲ្យ​ដឹង​ថា​ព្រឹត្តិការណ៍​នៃ​បាតុកម្ម​របស់​កម្មករ​កាត់ដេរ​កាលពី​ឆ្នាំ​ ២០១៤ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​បណ្តាញ​ភេរវកម្ម​។លោក ហ៊ុន សែន ថ្លែង​ថា​៖ «​អ្នក​ខ្លះ​មក​ញុះញង់​ក្មួយៗ​ឲ្យ​ទាមទារ​ប្រាក់ខែ​លើស​លទ្ធភាព​របស់​ថៅកែ តើ​ការ​ទាមទារ​ហ្នឹង​មាន​ន័យ​យ៉ាង​ម៉េច​? ​ការ​ទាមទារ​ហ្នឹង វា​មាន​ន័យ​គ្រប់គ្រាន់​គឺ​រុញ​ឲ្យ​ខ្លោច​រោល​ឲ្យ​ឆៅ​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/vNuFJN

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា