ត្រឡប់ក្រោយ

ក្រុមប្រឹក្សា​ឃុំ​ស្ទឹងកាច់​នៅ​ខេត្ត​ប៉ៃលិន​ មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កាលពី​ម្សិលមិញ

ក្រុមប្រឹក្សា​ឃុំ​ស្ទឹងកាច់​នៅ​ខេត្ត​ប៉ៃលិន​ មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កាលពី​ម្សិលមិញ បន្ទាប់ពី​នគរបាល​នាំ​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ពី​រឿង​បង្ហោះ​វីដេអូ​ថា​មិន​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ជា​ការ​​នាំ​ខ្លួន​ដែល​សាក្សី​ថា គ្មាន​ដីកា​។លោក ពេជ្រ បូរិន មេឃុំ​ស្ទឹងកាច់​មកពី​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ថា​៖ «​លោក ឈុន សិទ្ធី បាន​ចុច​ទូរស័ព្ទ​ហៅ​ខ្ញុំ​ប្រហែល​ក្នុង​នាម​ខ្ញុំ​ជា​មេឃុំ គាត់​ចង់​ឲ្យ​ជួយ​ដោះស្រាយ គាត់​ថា​តើ​គាត់​មាន​កំហុស​អី​?​។ ពេល​ខ្ញុំ​ទៅ​ដល់​ឃើញ ឈុន សិទ្ធី និង​ប៉ូលិស​ត្រៀបត្រា​អ៊ីចឹង​ទៅ ខ្ញុំ​ដឹង​ថា​វា​រឿង​ហើយ​។ ​ខ្ញុំ​សួរ​ប៉ូលិស​ថា​មាន​រឿង​អី​។ ​ប៉ូលិស​ថា អញ្ជើញ​​គាត់​ទៅ​ស្នងការដ្ឋាន​។ ខ្ញុំ​សួររក​​ដីកា ប៉ូលិស​ថា​អត់​មាន​ទេ គាត់​ទទួល​បញ្ជា​ព្រះរាជអាជ្ញា​...»​។

ប្រភព​៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/qQFHVy

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា