ត្រឡប់ក្រោយ

លោក ផៃ ស៊ីផាន បានអះអាងថា សហរដ្ឋអាមេរិកប៉ុនប៉ង ដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចកម្ពុជា គ្រាន់តែស្រមើលស្រម៉ៃ

មន្រ្តីរាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានអះអាងថា សហរដ្ឋអាមេរិកប៉ុនប៉ង ដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចកម្ពុជា គ្រាន់តែស្រមើលស្រម៉ៃនៅឡើយ។លោក ផៃ ស៊ីផាន បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់សន្និសីទសារព័ត៌មាន ស្តីអំពី ផលបច្ច័យ នៃការនិរទេសជនភៀសខ្លួនកម្ពុជា ដែលមានសិទ្ធិស្របច្បាប់ រស់នៅសហរដ្ឋអាមេរិក មកកាន់កម្ពុជាវិញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ថា គោលនយោបាយថ្មី កម្ពុជា-អាមេរិក មានលក្ខណៈខុសគ្នា បើធៀបទៅនឹងឆ្នាំ១៩៧០។លោកបានមានប្រសាសន៍ថា អាមេរិកគ្រាន់តែជាដៃគូពិភាក្សា និងជាដៃគូសេដ្ឋកិច្ច ជាមួយតំបន់អាស៊ាន ក៏ដូចជាមួយកម្ពុជា ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/SqwfCx

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា