ត្រឡប់ក្រោយ

ក្រសួង​មហាផ្ទៃ បាន​ចេញ​បម្រាម​មិន​អនុញ្ញាត​ឲ្យ​សមាគម សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ធ្វើ​សកម្មភាព​ណាមួយ​ឡើយ

ក្រសួង​មហាផ្ទៃ បាន​ចេញ​បម្រាម​មិន​អនុញ្ញាត​ឲ្យ​សមាគម សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ធ្វើ​សកម្មភាព​ណាមួយ​ឡើយ។ ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នេះ ដោយ​ចោទ​ប្រកាន់​ថា សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា អនុវត្ត​រំលោភ​ច្បាប់​ស្ដីពី​អង្គការ សមាគម​មិនមែន​រដ្ឋាភិបាល និង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​សមាគម​នេះ​ដែរ។អង្គការ​មិនមែន​រដ្ឋាភិបាល ដាក់​ការ​ព្រួយបារម្ភ​ថា នេះ​ជា​រឿង​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​សង្គម​ស៊ីវិល​ធ្វើ​ការ​ជិត​ដិត នឹង​រឿង​នយោបាយ ដែល​អាច​អោយ​​រដ្ឋាភិបាល​ងាយនឹង​ទាញ​ភ្ជាប់​សំណុំ​រឿង​ទាំង​នោះ ចូល​ទៅ​ក្នុង​ហេតុផល​នយោបាយ និង​​ចុងក្រោយ​បិទ​ទ្វារ​អង្គការ​យក​តែម្ដង។

ប្រភព៖RFA

https://goo.gl/T1VZM3

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា