ត្រឡប់ក្រោយ

ប្រតិភូ​សហភាព​អឺរ៉ុប បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បញ្ឈប់​ការប៉ុនប៉ង​រំលាយ​បក្សប្រឆាំង​មួយ​នេះ​

 ប្រតិភូ​សហភាព​អឺរ៉ុប បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បញ្ឈប់​ការប៉ុនប៉ង​រំលាយ​បក្សប្រឆាំង​មួយ​នេះ​។ ការស្នើ​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​ផ្សេងទៀត​។​

ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នោះ ប្រធាន​គណៈកម្មាធិការ កិច្ចការ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​សភា​អឺរ៉ុប​លោក Werner Langen បានបង្ហាញ​កង្វល់​យ៉ាងខ្លាំង ចំពោះ​វិ​វត្ត​នៃ​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ​នាពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/1UHMxT

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា