ត្រឡប់ក្រោយ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បាន​មុន​ថ្ងៃ​ទី​ ១៦ ខែ​វិច្ឆិកា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បាន​មុន​ថ្ងៃ​ទី​ ១៦ ខែ​វិច្ឆិកា​គឺ​នៅ​មុន​ពេល​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​រំលាយ ក៏​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា ​ជា​ការ​ «​អំពាវនាវ​ដោយ​អស់​សង្ឃឹម​» ខណៈ​ដែល​ទូរទស្សន៍​ជាតិ​កម្ពុជា​ ក៏​បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​បញ្ជាក់​ថា​ បក្ស​សង្គ្រោះជាតិ​រៀបចំ​ធ្វើ​បដិវត្តន៍​ពណ៌​។នៅ​ថ្ងៃ​ចុង​ក្រោយ​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​គឺ​កាលពី​ថ្ងៃ​សៅរ៍​លោក​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​វីដេអូ​ឃ្លីប​មួយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក និង​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​បណ្តាញ​ទូរទស្សន៍​មួយ​ចំនួន​ដោយ​លោក​បាន​មាន​ប្រសាសន៍​ផ្ទាល់​អំពាវនាវ​ឲ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​ក្នុង​តំណែង​គ្រប់​លំដាប់​ថ្នាក់​ប្រញាប់​ប្រញាល់​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បាន​នៅ​មុន​ពេល​ដែល​គណបក្ស​នេះ​ត្រូវ​តុលាការ​កំពូល​រំលាយ​ចោល​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/LpCJgj

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា