ត្រឡប់ក្រោយ

ការបញ្ចូល​សមាជិក​២០​រូប​បន្ថែម ទៅក្នុង​គណៈកម្មការ​ជំនាញ​ទាំង​១០​នៃ​រដ្ឋសភា នឹងត្រូវ​លើក​ទៅ​ពិភាក្សា​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​

ការបញ្ចូល​សមាជិក​២០​រូប​បន្ថែម ទៅក្នុង​គណៈកម្មការ​ជំនាញ​ទាំង​១០​នៃ​រដ្ឋសភា នឹងត្រូវ​លើក​ទៅ​ពិភាក្សា​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ នេះ​ជាការ​អះអាង​របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​។លោក ឡេង ប៉េងឡុង ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណៈកម្មការ​ជំនាញ​នីមួយៗ នឹងមាន​សមាជិក​បន្ថែ​ម​ចំនួន​២​នាក់​ទៀត​។ លោក និយាយ​ដូច្នេះ​ថា​៖«​ការបន្ថែម​នេះ គឺ​ដើម្បី​ឲ្យ​ការងារ​រដ្ឋសភា កាន់តែ​ល្អ​»​។ 
ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/MeaXAA

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា