ត្រឡប់ក្រោយ

សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត សង្កេត​ឃើញ​ថា អ្នក​ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត ភាគច្រើន គឺ​ពលករ​នៅ​ក្រៅ​ប្រទេស

សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត សង្កេត​ឃើញ​ថា អ្នក​ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត ភាគច្រើន គឺ​ពលករ​នៅ​ក្រៅ​ប្រទេស។ ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា​ពន្លឿន​ការ​កែប្រែ​ច្បាប់បោះឆ្នោត ដែល​ស្នើ​ដោយ​បក្ស​ប្រឆាំង ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ការ​បើក​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​នៅ​បរទេស ខណៈ​ការ​ចុះឈ្មោះ​បោះឆ្នោត​ជិត​បញ្ចប់ ហើយ​ចំនួន​អ្នក​ចុះឈ្មោះ​មិនទាន់​គ្រប់​ចំនួន​នៅឡើយ។ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ពោល​គឺ​នៅ​សល់​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​មកដល់ពេលនេះ ចំនួន​អ្នក​ចុះឈ្មោះ​បោះ ឆ្នោត​នៅ​មិន​ទាន់​បាន​ដល់ ៥០​ភាគរយ​នៅឡើយ។

ប្រភព៖RFA

https://goo.gl/MVoYEo

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា