ត្រឡប់ក្រោយ

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និង​ជា​អគ្គលេខាធិការ​រដ្ឋសភា បាន​ប្រាប់ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ថវិកាជាតិ

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និង​ជា​អគ្គលេខាធិការ​រដ្ឋសភា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ថវិកាជាតិ ដែលមាន​ទំហំ​សរុប​ប្រមាណ ៦០៣៣ លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៨ ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​កម្ពុជា​។អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ អះអាង​ទៀតថា ពេល​ឆ្លងកាត់​ការពិភាក្សា​និង​ការអនុម័ត​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍ សេចក្តីព្រាងច្បាប់​ស្តីពី​ថវិកាជាតិ នឹងត្រូវ​បញ្ជូនទៅ​គណៈកម្មការ​ជំនាញ ដើម្បី​សិក្សា​លម្អិត​។

ប្រភព៖សារព័ត៌ថ្មីៗ

https://goo.gl/VKLzbz

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា