ត្រឡប់ក្រោយ

ការរៀបចំ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី នឹង​បិទ​បញ្ចប់ នៅក្រោយ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២0១៧​។

ការរៀបចំ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី នឹង​បិទ​បញ្ចប់ នៅក្រោយ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២0១៧​។ ប្រភពពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ឲ្យ​ដឹងថា រយៈពេល​២​ខែ គឺ​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា រហូតមកដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២0១៧ មាន​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត តែ​ជិត​៥​សែន​នាក់​ប៉ុណ្ណោះ ដោយ​ស្មើនឹង ២៩​ភាគរយ​។ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ​១៨​ឆ្នាំ និង​មាន​សិទ្ធិ​បោះឆ្នោត នៅសល់​ជាង​១​លាន​នាក់​ទៀត​ឯណោះ ដែល​មិនទាន់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ ប៉ុន្តែ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​អះអាង​កាលពី​កន្លងមក​ថា ប្រជាពលរដ្ឋ​ជាង​១​លាន​នាក់ ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត គឺ​ភាគច្រើន​ជា​អ្នក​ចំណាក់ស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​។ 

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/cvVzXo

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា