ត្រឡប់ក្រោយ

សាលា​ដំបូង​រាជធានីភ្នំពេញ​បន្ត​ចំណាត់ការ​រឿង​ក្តី​ប្រឆាំង​លោក លឺ ឡាយ​ស្រេង តាម​បណ្តឹង​លោក​ គី តិច ខណៈលោក​ លឺ ឡាយ​ស្រេង​ នៅ​ក្រៅ​ប្រទេស

សាលា​ដំបូង​រាជធានីភ្នំពេញ​បន្ត​ចំណាត់ការ​រឿង​ក្តី​ប្រឆាំង​លោក លឺ ឡាយ​ស្រេង តាម​បណ្តឹង​លោក​ គី តិច ខណៈលោក​ លឺ ឡាយ​ស្រេង​ នៅ​ក្រៅ​ប្រទេស។ព្រះរាជអាជ្ញារង​​អម​សាលា​ដំបូង​រាជធានីភ្នំពេញ​លោក សៀង សុខ នៅ​រសៀល​ថ្ងៃ​ទី​០៦ វិច្ឆិកា នេះ​បាន​​កោះ​អញ្ចើញ​មេធាវី​រដ្ឋាភិបាល​គឺ​លោក គី តិច​ ឲ្យ​ចូ​ល​មក​ផ្តល់​ចម្លើយ​បន្ថែម​លើ​ដំណើរឿង​ប្តឹង​លោក លឺ ឡាយ​ស្រេង ពី​បទ​បរិហាកេរ្តិ៍ជា​សាធារណៈនិង​បទ​ប្រមាថ។បន្ទាប់​ពី​ចេញពីផ្តល់​ចម្លើយ​នៅ​រសៀល​នេះលោក គឺ តិច ថា​លោក​នៅ​តែ​រក្សា​ជំហរ​ដដែល​ក្នុង​ការ​ប្តឹង​ និង​ទារសំណង​ពី​លោក​​ លឺ ឡាយ​ស្រេង បើ​ទោះ​បី​លោក​គ្មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​មេធាវីការ​ពារក្តីក៏​ដោយ​។

ប្រភព៖VOD

https://goo.gl/Nvc7vh

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា