ត្រឡប់ក្រោយ

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្អូញត្អែរ​ថា ចាប់​តាំងពី​កញ្ញា​ចូលកាន់​តំណែង​ជា​ចៅសង្កាត់​មក គឺ​ពុំ​ទាន់​ទទួល​បាន​ថវិកា​របស់​រដ្ឋាភិបាល​ទម្លាក់​មក​ឲ្យ ដើម្បី​យក​ទៅ​អភិវឌ្ឍ​សូម្បីតែ​មួយ​រយ​រៀល​នៅឡើយ​ទេ

ចៅសង្កាត់​អូរចារ គណបក្ស​សង្គ្រោះជាតិ ក្រុង​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្អូញត្អែរ​ថា ចាប់​តាំងពី​កញ្ញា​ចូលកាន់​តំណែង​ជា​ចៅសង្កាត់​មក គឺ​ពុំ​ទាន់​ទទួល​បាន​ថវិកា​របស់​រដ្ឋាភិបាល​ទម្លាក់​មក​ឲ្យ ដើម្បី​យក​ទៅ​អភិវឌ្ឍ​សូម្បីតែ​មួយ​រយ​រៀល​នៅឡើយ​ទេ។ ចៅសង្កាត់​វ័យក្មេង​រូប​នេះ​អះអាង​ថា ថវិកា​ដែល​កញ្ញា​ប្រើប្រាស់​នៅ​ក្នុង​សង្កាត់​សព្វថ្ងៃ បាន​មក​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ទោះបី​ជា​មាន​ឧបសគ្គ​ការងារ ដោយសារ​គ្មាន​ថវិកា​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​សង្កាត់​យ៉ាង​នេះ​ក្ដី ក៏​ចៅសង្កាត់​អូរចារ បក្ស​ប្រឆាំង​រូប​នេះ ក៏​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត ហើយ​រត់ចោល​ដំបូល​ព្រះអាទិត្យ​ទៅ​ជ្រក​ក្រោម​ដំបូល​ទេវតា​ឡើយ។

ប្រភព៖RFA

https://goo.gl/g2792F

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា