ត្រឡប់ក្រោយ

ស្រប​ពេល​មន្រ្តី​បក្ស​សង្រ្គោះ​ជាតិ​កំពុង​បន្ត​ទៅ​ចុះ​ចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​តាម​ការ​ដង្ហោយ​ហៅ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន

ស្រប​ពេល​មន្រ្តី​បក្ស​សង្រ្គោះ​ជាតិ​កំពុង​បន្ត​ទៅ​ចុះ​ចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​តាម​ការ​ដង្ហោយ​ហៅ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នៅ​ពេល​នេះ​គណបក្ស​ប្រឆាំង​កំពុង​តែ​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់ ថា​តើ​មាន​មន្រ្តី​របស់​ខ្លួន​ចំនួន​ប៉ុន្មាន​នាក់​ពិត​ប្រាកដ ដែល​ទៅ​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច។ បើ​តាម​បក្ស​ប្រឆាំង បន្ទាប់​ពី​ទទួល​បាន​តួលេខ​ផ្លូវ​ការ ​គឺ​មន្រ្តី​ទាំង​នោះ​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បក្ស ដក​ចេញ​ពី​តំណែង​​នា​ពេល​បច្ចុប្បន្ន ហើយ​ដាក់​អ្នក​ថ្មី​ជំនួស​វិញ។លោក​សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្រ្ត និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ គណបក្ស​ប្រឆាំង​បាន​រក​ឃើញ​ជា​បឋម ថា​មាន​មន្រ្តី និង​សមាជិក​ក្រុម​ប្រឹក្សា​របស់​ខ្លួន​ប្រមាណ​ជា​៥៨​រូប​ហើយ ដែល​បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រភព៖RFI

https://goo.gl/M8Gd6m

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា