ត្រឡប់ក្រោយ

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថា ខ្លួន​នឹង​មិន​ដោះលែង​លោក កឹម សុខា តាម​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក...

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថា ខ្លួន​នឹង​មិន​ដោះលែង​លោក កឹម សុខា តាម​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ដែល​ដាក់​ឱសានវាទ​ឲ្យ​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ទេ។ ប៉ុន្តែ អ្នកវិភាគ​លើក​ឡើង​ថា ការ​រក្សា​ជំហរ​បែបនេះ របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ខូច​ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​សហរដ្ឋអាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា។អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​ចំពោះ​ការ​ដាក់​ឱសានវាទ​ឲ្យ​ដោះលែង​លោក កឹម សុខា ថា ជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ ដល់​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ហើយក៏​ជា​សកម្មភាព​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា។

ប្រភព៖RFA

https://goo.gl/E8Qhye

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា