ត្រឡប់ក្រោយ

លោក ទៀ បាញ់ កាលពី​ម្សិលមិញ​បាន​ថ្លែង​ទៅ​កាន់​ពល​ទាហាន​ប្រមាណ​ជាង​មួយ​ពាន់​នាក់​ដែល​ចូលរួម...

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ទៀ បាញ់ កាលពី​ម្សិលមិញ​បាន​ថ្លែង​ទៅ​កាន់​ពល​ទាហាន​ប្រមាណ​ជាង​មួយ​ពាន់​នាក់​ដែល​ចូលរួម​អបអរ​សាទរ​ខួប​លើក​ទី​ ៦៤ ​ឆ្នាំ​នៃ​កំណើត​កងយោធពល​ខេមរភូមិន្ទ​នៅ​វិទ្យាស្ថាន​ទ័ព​ជើងគោក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ថា​ចលនា​បដិវត្តន៍​ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​ជាមួយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​វា​អាច​នឹង​គ្រោះថ្នាក់​ដូច​គ្នា​របប​ខ្មែរក្រហម ខណៈ​បក្ស​​ប្រឆាំង​ចាត់ទុក​ថា​ជា​ការ​ប្រៀប​ធៀប​មិន​ត្រឹមត្រូវ​។នៅ​ចំពោះ​មុខ​ពល និង​នាយទាហាន លោក ទៀ បាញ់ ថ្លែង​ថា​៖ «​យើង​យល់​ច្បាស់​ណាស់​ថា​អង្គការ​ចាត់​តាំង​ខ្មែរក្រហម​ព្រៃផ្សៃ​យ៉ាង​ណា​គឺ​អង្គការ​ចាត់តាំង​បដិវត្តន៍​ពណ៌​ក៏​គ្រោះថ្នាក់​ចំពោះ​ជាតិ​ដូច្នេះ​ដែរ​»​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/AcRKxF

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា