ត្រឡប់ក្រោយ

ចុង​សប្ដាហ៍​នេះ ក្រុម​មេធាវី​លោក​កឹម សុខា ទាំង​៨​រូប​នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​សរសេរ​លិខិត​ស្នើ​សុំ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​នាំ​ខ្លួន​លោក​កឹម សុខា មក​សួរ​ចម្លើយ​នៅ​តុលាការ​ក្រុង​ភ្នំពេញ

ចុង​សប្ដាហ៍​នេះ ក្រុម​មេធាវី​លោក​កឹម សុខា ទាំង​៨​រូប​នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​សរសេរ​លិខិត​ស្នើ​សុំ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​នាំ​ខ្លួន​លោក​កឹម សុខា មក​សួរ​ចម្លើយ​នៅ​តុលាការ​ក្រុង​ភ្នំពេញ។ គម្រោង​ស្នើ​សុំ​នេះ​គឺ​បន្ទាប់​ពី​ចៅក្រម​ស៊ើប​សួរ​តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​ចុះ​ទៅ​សួរ​ចម្លើយ​លោក​កឹម សុខា ដោយ​ផ្ទាល់​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា​ខាង​មុខ​នេះ។ សម្រាប់​ក្រុម​មេធាវី ការ​ចុះ​សួរ​ចម្លើយ​ក្នុង​ពន្ធនាគារ​នេះ​គឺ​ខុស​នឹង​នីតិវិធី​ច្បាប់។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​អះអាង​ថា គេ​អាច​ធ្វើ​ទៅ​បាន។

ប្រភព៖RFIhttps://goo.gl/jJWDsN

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា