ត្រឡប់ក្រោយ

អ្នក​វិភាគ​នយោបាយ និង​អ្នក​សង្កេតការណ៍​អះអាង​ថា ប្រសិន​បើ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​ក្រោយ​មិន​មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ ហើយ​​បើ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ទេ​នោះ...

អ្នក​វិភាគ​នយោបាយ និង​អ្នក​សង្កេតការណ៍​អះអាង​ថា ប្រសិន​បើ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​ក្រោយ​មិន​មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ ហើយ​​បើ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ទេ​នោះ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ឯកោ​បាក់​មុខ​បាក់​មាត់​នៅ​លើ​ឆាក​អន្តរជាតិ និង​អាច​ក្លាយ​ទៅ​ជា​ប្រទេស​ផ្តាច់ការ ហើយ​ពេល​នោះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា​លោក​មិន​ខ្វល់​ពី​រឿង​នេះ​។មន្ត្រី​ឃ្លាំ​មើល​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​លោក សំ គន្ធាមី និង​លោក​ យឿង សុធារ៉ា បាន​ថ្លែង​ប្រហាក់​ប្រហែល​គ្នា​ថា​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចាំបាច់​ត្រូវការ​ប្រទេស​ជា​មិត្ត​ច្រើន​ដើម្បី​ជួយ​កសាង​ប្រទេស​ថែម​ទៀត ហើយ​ថា​សហគមន៍​អឺរ៉ុប​ជា​ដៃគូ​ខ្វះ​មិន​បាន​ចាំបាច់​ត្រូវ​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ បើ​មិន​ដូច្នោះ​ទេ ពលរដ្ឋ​នឹង​ទទួល​រងគ្រោះ និង​ផលវិបាក​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ពី​អន្តរជាតិ​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/WHKx3Q

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា