ត្រឡប់ក្រោយ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ព្រួយបារម្ភ ពី​ចំណាត់​ការ​របស់...

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ព្រួយបារម្ភ ពី​ចំណាត់​ការ​របស់​ក្រសួងមហាផ្ទៃ​ដែល​ចេញ​លិខិត​បញ្ជា​ទៅ​អភិបាល​រាជធានី ខេត្ត​ទូទាំង​ប្រទេស ឲ្យ​រៀបចំ​ក្រុមការងារ​តាមដាន​ឃ្លាំមើល អ្នក​មាន​ឧបាយកល​ទាំងឡាយ​ណា​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដដែល​លើក​ឡើង​ថា បទបញ្ជា​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ។មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ហៅ​វិធានការណ៍​របស់​ក្រសួងមហាផ្ទៃ​នេះ ជា​ការ​ព្រួយបារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ហួសហេតុ។

ប្រភព៖RFA

https://goo.gl/nWBjEy

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា