ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃ​បានចេញ​សេចក្ដីជូនដំណឹង​ទៅដល់​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា...

ក្រសួងមហាផ្ទៃ​បានចេញ​សេចក្ដីជូនដំណឹង​ទៅដល់​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន ឬ​សំបុត្រកំណើត ដូចជា​ខុស​ឈ្មោះ​របស់ខ្លួន ខុស​ឈ្មោះ​ឪពុកម្ដាយ ទីកន្លែង​កំណើត និង​ថ្ងៃខែ​ឆ្នាំ​កំណើត​ជាដើម​។ សេចក្ដីប្រកាស​ដែល​ចុះ​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា សាមីខ្លួន អាណាព្យាបាល ឬ​សាច់ញាតិ​ដែល​រស់នៅ​ក្នុងផ្ទះ​ជាមួយ អាចមក​ដាក់ពាក្យ​ស្នើសុំ​កែតម្រូវ ឬ​ធ្វើ​មោឃភាព​ទិន្នន័យ នៃ​បញ្ជី​អត្រានុកូលដ្ឋាន​បាន​រៀងរាល់​ម៉ោង​ធ្វើការ​។ ក្រសួងមហាផ្ទៃ បានសម្រេច​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​កំហុសឆ្គង​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន អាចដាក់​ពាក្យស្នើសុំ​កែតម្រូវ ឬ​ធ្វើ​មោឃភាព​ទិន្នន័យ នៃ​បញ្ជី​អត្រានុកូលដ្ឋាន​ឡើងវិញ​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/ByMrgJ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា