ត្រឡប់ក្រោយ

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ឯ​ក្រៅ​ប្រទេស បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា...

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ឯ​ក្រៅ​ប្រទេស បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា បាន​រំលោភ​លើ​ឆន្ទៈ​ពលរដ្ឋ​ជុំ​វិញ​ការ​បន្ត​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​នឹង​ភាព​តាន​តឹង​ខាង​នយោបាយ។លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រៀបរាប់​នៅ​លើ​​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​​នាយករដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន ស៊ុនហ៊្វុក នៅ​ឯ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា​កន្លង​មក​នេះ។លោក ហ៊ុន សែន រៀបរាប់​ថា រូប​លោក និង​មេដឹកនាំ​វៀតណាម បាន​ប្ដេជ្ញា​ជំរុញ​ការ​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​បាន​រួច​រាល់​នៅ​រដូវ​ប្រាំង​ឆ្នាំ​២០១៨​ខាង​មុខ ដោយ​ថា ដើម្បី​ធ្វើ​ឲ្យ​តំបន់​ព្រំដែន​នៃ​ប្រទេស​​ទាំង​ពីរ​ក្លាយ​ជា​តំបន់​មាន​សន្តិភាព និង​តំបន់​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម។

ប្រភព៖VOD

https://goo.gl/zF28yw

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា