ត្រឡប់ក្រោយ

ចិន​សន្យា​ថា​នឹង​ជួយ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​បោស​សម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​រហ័ស

ចិន​សន្យា​ថា​នឹង​ជួយ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​បោស​សម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​រហ័ស។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី កឺឈៀង ក្នុង​ឱកាស​ជំនួប​ទ្វេ​ភាគី​កម្ពុជា-ចិន​កាល​ពី​ថ្ងៃ​ម្សិល​មិញ នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ការ​សន្យា​របស់​ចិន​ធ្វើ​ឡើង បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ដក​ជំនួយ​ដោះ​មីន​ពី​រដ្ឋាភិបាល​កម្ពុជា​ទៅ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​វិញ។នៅ​ក្នុង​ឱកាស​ជំនួប​ទ្វេ​ភាគី​កម្ពុជា-ចិន​កាល​ពី​ថ្ងៃ​ម្សិល​មិញ នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន ភាគី​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​អំពី​ការ​ជំរុញ​ការ​ដោះ​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា ដែល​ជា​មរតក​នៃ​សង្រ្គាម​រុំា​រ៉ៃ​នៅ​កម្ពុជា​រាប់​ទសវត្ស​កន្លង​មក​ហើយ។

ប្រភព៖RFI

https://goo.gl/wg7tDV

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា