ត្រឡប់ក្រោយ

អតីត​ចៅសង្កាត់​ប៉ោយប៉ែត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ជន​ត្រូវ​ចោទ​ឈ្មោះ ចៅ វាសនា ជាមួយ​នឹង​...

 អតីត​ចៅសង្កាត់​ប៉ោយប៉ែត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ជន​ត្រូវ​ចោទ​ឈ្មោះ ចៅ វាសនា ជាមួយ​នឹង​គូកន​ ២ ​នាក់​ទៀត​ដែល​សង្ស័យ​ថា​បាន​ញុះញង់​ឲ្យ​ក្រុម​បាតុករ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​កាលពី​ ២ ​ឆ្នាំ​មុន​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ​លើក​យក​មក​ជំនុំជម្រះ​កាលពី​ថ្ងៃ​ចន្ទ​កន្លងមក​នេះ​ពេញ​មួយ​ថ្ងៃ តែ​ដោយ​ត្រូវការ​សួរ​ជន​ត្រូវ​ចោទ​ច្រើន សវនាការ​ត្រូវ​លើក​ពេល​បន្ត​ទៅ​សប្ដាហ៍​ក្រោយ​ទៀត​។កម្លាំង​នគរបាល និង​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ប្រមាណ​ជាង ១០០ ​នាក់​បាន​ដាក់​ពង្រាយ​ការពារ​នៅ​ខាង​មុខ​បរិវេណ​សាលា​ដំបូង​ខេត្ត​ដើម្បី​ការពារ​សន្តិសុខ​ក្រែងលោ​មាន​ការ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​រឿង​យុត្តិធម៌​នៅ​ក្រៅ​បរិវេណ​តុលាការ​។ ខណៈ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សាច់ញាតិ​ជន​ត្រូវ​ចោទ​ប្រមាណ​ជាង ៥០ ​នាក់​បាន​ចូលរួម​ឃ្លាំ​មើល​ការ​កាត់​ក្ដី​ពី​ខាង​ក្រៅ​បរិវេណ​តុលាការ​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/TvnAeA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា