ត្រឡប់ក្រោយ

នៅសល់តែ​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ តុលាការ​កំពូល នឹង​បើក​សវន​ការ ដើម្បី​សម្រេច​លើ​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ

​នៅសល់តែ​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ តុលាការ​កំពូល នឹង​បើក​សវន​ការ ដើម្បី​សម្រេច​លើ​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ បើទោះបី​មានសង្ឃឹម​តិចក្តី ក៏​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅតែ​រំពឹងថា គណបក្ស​ខ្លួន នឹងមិន​ត្រូវបាន​រំលាយ​នោះទេ​។តុលាការ​កំពូល ប្រហែលជា​មិនទាន់​អាចរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ នេះ​ជា​ក្តីសង្ឃឹម​បន្តិចបន្តួច​ចុងក្រោយ​របស់លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់​និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ។   អ្វីដែល​ធ្វើ​ឲ្យ​លោក សុន ឆ័យ នៅតែមាន​ក្តីសង្ឃឹម​នោះ គឺ​ផ្អែកលើ​ហេតុផល​ថា បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​ករណី​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ដូច្នេះ​លុះត្រាតែ​ឯកឧត្តម កឹម សុខា ត្រូវបាន​កាត់ក្តី​ជាមុនសិន ទើប​តុលាការ​កំពូល អាច​បើកសវនាការ​សម្រេច​តាម​ក្រោយ​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/FAs5dh

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា