ត្រឡប់ក្រោយ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ទទូច​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ និង​អង្គទូត​នានា ចាត់​វិធានការ​ភ្លាមៗ...

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ទទូច​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ និង​អង្គទូត​នានា ចាត់​វិធានការ​ភ្លាមៗ បើ​គណបក្សប្រឆាំង​ត្រូវ​តុលាការ​កំពូល រម្លាយ​ដូច​ការប៉ុនប៉ង របស់​បក្ស​កាន់អំណាច មែន​នោះ។ ប៉ុន្តែ មន្ត្រី​បក្ស​កាន់អំណាច ស្នើ​ឲ្យ​ទាំងអស់​គ្នា រក្សា​ភាព​ស្ងប់ស្ងៀម ដើម្បី​ទុក​លទ្ធភាព​ឲ្យ​តុលាការ សម្រេច​សេចក្ដី​ឲ្យ​បាន​ត្រឹមត្រូវ។ ចំណែក​ឯ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មាន​សង្ឃឹម​តិចតួច​ណាស់ ថា​ប្រព័ន្ធ​តុលាការ​កម្ពុជា អាច​ផ្ដល់​យុត្តិធម៌ ក្នុង​រឿង​ក្តី ពាក់ព័ន្ធ​នឹង​នយោបាយ​បែបនេះ។នាយក​ប្រតិបត្តិ ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បាន​អះអាង ថា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រឈម​គ្រោះថ្នាក់​ដល់​ស្លាប់ ប្រសិនបើ​មន្ត្រី​អង្គទូត និង​ប្រទេស​ម្ចាស់​ជំនួយ មិន​ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បាន​ឆាប់ៗ​នោះ​ទេ។

ប្រភព៖RFA

https://goo.gl/7i1b1v

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា