ត្រឡប់ក្រោយ

នៅ​មួយថ្ងៃ​មុន​ពេល​តុលាការ​កំពូល បើក​សវនាការ​លើ​សំណុំរឿង​សុំ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ

នៅ​មួយថ្ងៃ​មុន​ពេល​តុលាការ​កំពូល បើក​សវនាការ​លើ​សំណុំរឿង​សុំ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា នេះ បាន​ដាក់​បន្ថែម​បញ្ជី​ឈ្មោះ​អ្នក​នយោបាយ​ជើងចាស់​មួយ​រូប​ទៀត គឺ​លោក គង់ គាំ ដើម្បី​ស្នើ​ឲ្យ​តុលាការ​ហាមប្រាម​មិន​ឲ្យ​លោក​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ។ការ​ដាក់​បន្ថែម​ឈ្មោះ​លោក គង់ គាំ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៧​នាក់ ដែល​ត្រូវ​ប្រឈម​នឹង​ការ​ហាមប្រាម​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​នេះ ធ្វើ​ឡើង​ដោយសារ​តែ​ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ ទាំង​នេះ​ជឿ​ថា លោក គង់ គាំ នៅ​មាន​តួនាទី​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​លាលែង​តំណែង​ជា​ប្រធាន​គណបក្ស សម រង្ស៊ី។

ប្រភព៖RFA

https://goo.gl/tEg66w

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា