ត្រឡប់ក្រោយ

អ្នកសារព័ត៌មានកំពុងជួបជុំគ្នានៅមុខ​តុលាការ​កំពូល

អ្នកសារព័ត៌មានកំពុងជួបជុំគ្នានៅមុខ​តុលាការ​កំពូល ដែល​តាម​គម្រោង​ នឹង​បើក​សវនាការ​ជម្រះ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ដែល​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ផ្អាក​សិទ្ធិនយោបាយ​របស់​​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយនេះ។ ដើមទង​នៃ​បណ្តឹង គឺ​ការ​សង្ស័យ​ថា​គណបក្ស​មួយ​នេះ​មានជាប់ពាក់ព័ន្ធ​នឹង​ឯកឧត្តម កឹម សុខា ដែលជាប្រធាន​គណបក្សសង្គ្រោះជាតិ ហើយដែលកំពុងត្រូវចោទ​ពី​បទល្មើសក្បត់ជាតិ។ព្រឹកនេះ​ តុលាការ​កំពូល​នឹង​បើកសវនាការ​ជម្រះ​ក្តី​លើ​បណ្តឹងស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ គេសង្កេត​ឃើញថា នៅជុំវិញ​តុលាការ ពោរពេញ​ទៅដោយ​កម្លាំង​សមត្ថកិច្ច ដែលឈរ​ការពារ​សន្តិសុខ​យ៉ាង​ម៉ត់ចត់។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/TEYFi8

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា