ត្រឡប់ក្រោយ

ក្រោយពីអតីតប្រធាន គណបក្សសង្រ្គោះជាតិ(CNRP) លោក សម រង្ស៊ី បានស្នើមិនឲ្យមាន ការរៀបចំការបោះឆ្នោត ថ្នាក់ជាតិ នៅឆ្នាំ២០១៨ខាងមុខ...

ក្រោយពីអតីតប្រធាន គណបក្សសង្រ្គោះជាតិ(CNRP) លោក សម រង្ស៊ី បានស្នើមិនឲ្យមាន ការរៀបចំការបោះឆ្នោត ថ្នាក់ជាតិ នៅឆ្នាំ២០១៨ខាងមុខ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា(CPP) លោក សុខ ឥសាន បានលើកឡើងថា កុំថាតែ លោក សម រង្ស៊ី ទោះជាបរទេស ណាក៏គ្មានសិទ្ធិ មករារាំងដំណើរការបោះឆ្នោត នៅកម្ពុជាបានដែរ ។

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានអំពាវនាវតាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន  មិនឲ្យគណៈកម្មការធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) រៀបចំការបោះឆ្នោតថ្នាក់ជាតិ ខាងមុខ ប្រសិនបើក្នុងករណីរំលាយ CNRP  ពីព្រោះការបោះឆ្នោត នឹងគ្មានន័យ ហើយមិនចំណេញដល់ ប្រទេសជាតិដែរ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/u8UfN3

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា