ត្រឡប់ក្រោយ

អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ ឌឹ ខេមបូឌា ដេលី ត្រូវ​បាន​ឃាត់​ខ្លួន​ និង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ...

អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ ឌឹ ខេមបូឌា ដេលី ត្រូវ​បាន​ឃាត់​ខ្លួន​ និង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ ដោយ​សមត្ថកិច្ច​ទៅ​សាក​សួរ​ មិន​មាន​កាត​សារព័ត៌មាន។តាម​សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​ថា កញ្ញា ឡេង ឡែន អតីត​អ្នកកាសែត ឌឹ ខេមបូឌា ដេលី ដែល​បាន​បិទ​កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​សន្តិសុខ​សាក​សួរ​រក​កាត​កាសែត តែ​មិន​មាន​ ធ្វើ​ឲ្យ​ក្រុម​សន្តិសុខ បាន​នាំ​នាង​ចេញ​ពី​មុខ​តុលាការ​កំពូល ខណៈ​តុលាការ​មួយ​នេះ កំពុង​តែ​ធ្វើការ​កាត់​ក្តី​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។មក​ទល់​ពេល​នេះ ឡេង ឡែន កំពុង​ស្ថិត​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ស្ថិត​​ក្រោម​​ការ​សាក​សួរ​នៅ​ឡើយ។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/PKTm6Z

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា