ត្រឡប់ក្រោយ

រហូតដល់ម៉ោងជាង១២៖០០នាទី វេលាថ្ងៃត្រង់ ថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧នេះ សវនាការជំនុំជម្រះកាត់ទោសរំលាយ គណបក្សសង្រ្គោះជាតិ នៅតុលាការកំពូល ត្រូវបានផ្អាកបន្តិច

រហូតដល់ម៉ោងជាង១២៖០០នាទី វេលាថ្ងៃត្រង់ ថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧នេះ សវនាការជំនុំជម្រះកាត់ទោសរំលាយ គណបក្សសង្រ្គោះជាតិ នៅតុលាការកំពូល ត្រូវបានផ្អាកបន្តិច ហើយសវនាការនេះ នឹងចាប់ផ្តើមធ្វើ​បន្តទៀត នៅម៉ោង២រសៀល។ នេះបើតាមការអះអាងរបស់ អ្នកនាំពាក្យតុលាការកំពូល ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ក្រោយពេលបិទសវនាការ។សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និង​តំណាង​មហា​អយ្យការ​មួយ​រូប​ ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដានអាចកត់ត្រាបាន។

ប្រភព៖បណ្តាញព័ត៌មាន Fresh News

https://goo.gl/VwnQb7

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា