ត្រឡប់ក្រោយ

ចៅក្រមតុលាការកំពូលនៅល្ងាចនេះ​បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ

ចៅក្រមតុលាការកំពូលនៅល្ងាចនេះ​បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ បន្ទាប់ពីការបើកសវនាការពេញមួយថ្ងៃហើយបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ​ពិតជាមានកំហុសដូចខ្លឹមសារនៃបណ្តឹងរបស់ក្រសួងមហាផ្ទៃប្រាក​ដមែន។​

ចៅក្រមតុលាការកំពូលដែល​ជំនុំជម្រះរឿងក្តីនេះមានចំនួន​៩រូប ហើយបន្ទាប់ពីសវនាការ លោក ឌិត មន្ទី ជាប្រធានក្រុមប្រឹក្សានៃអង្គជំនុំជម្រះ បានប្រកាសសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដោយអះអាងថា ភស្តុតាងរបស់ក្រសួងមហាផ្ទៃមានខ្លឹមសារគ្រប់គ្រាន់។​គណបក្សសង្គ្រោះជាតិមិនបានដាក់ភស្តុតាងនិងមេធាវី ដើម្បីចូលរួមតតាំងក្តីនេះ ដោយចោទថាជារឿងនយោបាយចាំដោះស្រាយតាមផ្លូវនយោបាយ៕

ប្រភព៖VOD

https://goo.gl/dxxCnW

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា