ត្រឡប់ក្រោយ

ក្រុម​អង្គការ​អន្តរជាតិ​ល្បី​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ នាំគ្នា​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន យ៉ាង​ចាស់ដៃ

ក្រុម​អង្គការ​អន្តរជាតិ​ល្បី​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ នាំគ្នា​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន យ៉ាង​ចាស់ដៃ ក្រោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង។ អង្គការ​ទាំង​នោះ ក្រៅ​ពី​ហៅ​ការ​រម្លាយ​នេះ​ជា​សោកនាដកម្ម និង​មរណភាព​ជា​ស្ថាពរ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ពួកគេ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាបន្ទាន់ និង​កុំ​ឲ្យ​ទទួល​ស្គាល់​ដំណើរការ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ជា​ដាច់ខាត បើសិនជា​ពុំ​មាន​ដំណោះស្រាយ​នយោបាយ​រួម​ណា​មួយ​នោះ។ប្រតិកម្ម​ធ្ងន់ៗ​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន យ៉ាង​ចាស់ដៃ​ជុំវិញ​ចំណាត់​ការ​ចុង​ក្រោយ​ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាក់​មកជា​ហូរហែរ ដោយ​មិន​បង្អែរ​បង្អង់​យូរ ភ្លាមៗ​ក្រោយ​ពេល​តុលាការ​កំពូល ប្រកាស​រម្លាយ​ចោល​គណបក្ស​ប្រឆាំង​ធំជាង​គេ និង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រភព៖ RFA

https://goo.gl/Bc6uBK

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា