ត្រឡប់ក្រោយ

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ សម្លឹង​មើល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)...

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ សម្លឹង​មើល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដែល​ជា​ស្ថាប័ន​តុលាការ​មួយ​អា​ចរក​យុត្តិធម៌​ជូន​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ជាង ៣​លាន​នាក់ ពាក់ព័ន្ធ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​មក​លើ​បក្ស​ប្រឆាំង​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ អ្នក​ច្បាប់​យល់​ស្រប ថា​តុលាការអន្តរជាតិ​មាន​យុត្តាធិការ​លើ​រឿង​ក្តី​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ កាលណា​តុលាការ​ជាតិ រង​ឥទ្ធិពល​នយោបាយ​ដែល​មិន​អាច​រក​យុត្តិធម៌​សង្គម​បាន។អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ក្នុង​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ថា តំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ជុំវិញ​ពិភពលោក​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក​នេះ​តទៅ

ប្រភព៖RFA

https://goo.gl/XouqHV

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា