ត្រឡប់ក្រោយ

អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ ២ ​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​រាជធានី​ដើម្បី​សាកសួរ

អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ ២ ​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​រាជធានី​ដើម្បី​សាកសួរ​បន្ថែម​កាលពី​ម្សិលមិញ​ដែល​អាច​ប្រឈម​នឹង​បទ​ចោទ​«​ផ្តល់ព័ត៌មាន​ដល់​បរទេស​ដែល​អាច​ធ្វើឲ្យ​មហន្តរាយ​ការ​ការពារ​ជាតិ​» ដែល​បទ​ចោទ​នេះ​បើ​រកឃើញ​មាន​ពិរុទ្ធ​អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី​ ៧ ទៅ​ ១៥ ​ឆ្នាំ​។

ស្នងការរង​នគរបាល​រាជធានី​លោក​ ស៊ឹម វុទ្ធី ​ឲ្យ​ដឹង​ម្សិលមិញ​ថា​ជនសង្ស័យ​ឈ្មោះ​ អ៊ួន ឈិន និង​ យាង សុជាមេត្តា ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី​ច្បាប់​ហើយ​ថា​នៅ​ពេល​នេះ​ជនសង្ស័យ​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាកសួរ​របស់​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើបសួរ​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/kVyhh7

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា