ត្រឡប់ក្រោយ

លោក ហ៊ីង ធីឬទ្ធិ ជា​សមាជិក គជប កូតា​គណបក្ស​សង្រ្គោះ​ជាតិ បាន​បញ្ជាក់​ថា​លោក​មិន​លា​លែង​ពី​តំណែង​នោះ​ទេ

លោក ហ៊ីង ធីឬទ្ធិ ជា​សមាជិក គជប កូតា​គណបក្ស​សង្រ្គោះ​ជាតិ បាន​បញ្ជាក់​ថា​លោក​មិន​លា​លែង​ពី​តំណែង​នោះ​ទេ​ដោយ​ថា តួ​នាទី​របស់​លោក​ត្រូវ​បាន​ជ្រើស​រើស​ដោយ​រដ្ឋសភា។ នេះ​បើ​តាម​លិខិត​មួយ​ដែល​ផ្សព្វ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ម្សិល​មិញ។ក្នុង​លិខិត​ដដែល លោក ហ៊ីង ធីឬទ្ធិ បញ្ជាក់​ថា​ខ្ញុំ​នៅ​រក្សា​ជំហរ​បន្ត​ការ​ងារ​ក្នុង ​គជប ​ត​ទៅ​ទៀត​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់ គណបក្ស​នយោបាយ​ទាំង​អស់​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត រហូត​ដល់​ចប់​អាណត្តិ។ការ​បញ្ជាក់​របស់ លោក ហ៊ីង ធីឬទ្ធិ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ថា លោក​លា​លែង​ពី​គជប ក្រោយ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ។

ប្រភព៖RFI

https://goo.gl/S7DWZF

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា