ត្រឡប់ក្រោយ

អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក គួយ ប៊ុនរឿន និង​សមាជិក គ.ជ.ប ២​នាក់​ទៀត

អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក គួយ ប៊ុនរឿន និង​សមាជិក គ.ជ.ប ២​នាក់​ទៀត គឺ​លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ានីរ៉ុង នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា បាន​ដាក់​ពាក្យ​លាលែង​ពី​គ.ជ.ប។មូលហេតុ​នៅ​ក្នុង​ការ​ដាក់​ពាក្យ ត្រូវ​បាន​អ្នក​ទាំង​៣​លើក​ឡើង​ថា ដោយសារ​ការ​បើក​ផ្លូវ​អោយ គ.ជ.ប អនុវត្ត​ការ​បែងចែក​អាសនៈ​នៃ​រដ្ឋសភា​អាណត្តិ​ទី​៥ និង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ឡើង​វិញ ដោយ​យក​ទៅ​បែងចែក​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង​ដែល​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​ជូន ត្រូវ​បាន​មតិ​សាធារណៈ​ជាតិ និង​អន្តរជាតិ​ថា គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ ច្បាប់​បោះឆ្នោត និង​បទបញ្ជា និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​អាណត្តិ​នីមួយៗ ជាពិសេស គឺ​ជា​ការ​រំលោភ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ដែល​ពលរដ្ឋ​ពេញ​ចិត្ត។

ប្រភព៖RFA

https://goo.gl/P9LnR4

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា