ត្រឡប់ក្រោយ

រដ្ឋាភិបាល​ចិន បាន​ឧបត្ថម្ភ​សម្ភារៈ និង​គ្រឿង​បរិក្ខារ​ដោះ​មីន​ដល់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC)

រដ្ឋាភិបាល​ចិន បាន​ឧបត្ថម្ភ​សម្ភារៈ និង​គ្រឿង​បរិក្ខារ​ដោះ​មីន​ដល់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC)។សម្ភារៈ​ជំនួយ​ទាំង​នេះ​រួម​មាន ឧបករណ៍​រាវ​មីន​ចំនួន ១៨​គ្រឿង សម្លៀក​បំពាក់​ការពារ​បុគ្គលិក​ដោះ​មីន​ចំនួន ១៨ ឧបករណ៍​បំផ្ទុះ​មីន​ចំនួន ១៨​គ្រឿង កៅអី​ជន​ពិការ​ចំនួន ១.២០០​គ្រឿង តង់​ចល័ត​ស្នាក់​នៅ ៣៤០​តង់ ម៉ូតូ​ចំនួន ៤០​គ្រឿង រួម​ទាំង​កុំព្យូទ័រ​យួរ​ដៃ កុំព្យូទ័រ​លើ​តុ និង IPAD មួយ​ចំនួន​ទៀត​ផង។ភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ រាយការណ៍​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ​ថា រដ្ឋាភិបាល​ប្រទេស​ចិន បាន​ចូលរួម​គាំទ្រ​យ៉ាង​សកម្ម​ចំពោះ​កិច្ច​ប្រឹងប្រែង​ដោះ​មីន​នៅ​កម្ពុជា ហើយ​ថា ជំនួយ​ជា​សម្ភារៈ និង​គ្រឿង​បរិក្ខារ​ទាំង​នេះ​នឹង​ចូលរួម​ចំណែក​ដល់​ការងារ​ដោះ​មីន​នេះ។

ប្រភព៖RFA

https://goo.gl/CF1yNR

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា