ត្រឡប់ក្រោយ

សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បាត់ដំបង ជា​ច្រើន​នាក់​បាន​ជ្រើស​យក​ការ​រត់​គេច​ខ្លួន ដើម្បី​បញ្ចៀស​ពី​ការ...

សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បាត់ដំបង ជា​ច្រើន​នាក់​បាន​ជ្រើស​យក​ការ​រត់​គេច​ខ្លួន ដើម្បី​បញ្ចៀស​ពី​ការ​អូសទាញ​ដោយ​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​ឲ្យ​ទៅ​ពួកគាត់​ជ្រក​ក្រោម​ដំបូល​បក្ស​ទេវតា។ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង ដែល​តុលាការ​កំពូល​ទើប​កម្ចាត់​ចោល​ថ្មីថ្មោង លោក ជា ជីវ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ថា ចាប់​តាំង​ពី​តុលាការ​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កម្ចាត់​ចោល​គណបក្ស​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា មក គឺ​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​លោក​មិន​តិច​ជាង ៤០​នាក់​ទេ​បាន​រត់​គេច​​មិន​ហ៊ាន​រស់​ផ្ទះ​សម្បែង​របស់​ខ្លួន​​នោះ៖ «គាត់​សុខចិត្ត​ភៀសខ្លួន​ឲ្យ​ឆ្ងាយ​ពី​គណបក្ស​កាន់​អំណាច​ដើម្បី​បញ្ចៀស​អី​ការ​អូសទាញ​របស់​បក្ស​កាន់​អំណាច ព្រោះ​យើង​ដឹង​ថា ប្រព័ន្ធ​គ្រប់គ្រង​ ហើយ​សូម្បី​តែ​តុលាការ​ក៏​មិន​ត្រូវ​បាន​ជា​ទី​ទុក​ចិត្ត​សម្រាប់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​ដែរ»

ប្រភព៖RFA

https://goo.gl/8uG9Nf

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា