ត្រឡប់ក្រោយ

អតីត​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដែល​ធ្លាប់​រង​ការ​ព្រមាន​ចាប់​ខ្លួន និង​អះអាង​ថា ធ្លាប់​មាន​ការ​គំរាម​សម្លាប់​រូប​លោក បន្ទាប់ពី​...

អតីត​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដែល​ធ្លាប់​រង​ការ​ព្រមាន​ចាប់​ខ្លួន  និង​អះអាង​ថា ធ្លាប់​មាន​ការ​គំរាម​សម្លាប់​រូប​លោក បន្ទាប់ពី​លោក​ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នៅ​តែ​រក្សា​ជំហរ​ធ្វើ​បាតុកម្ម​ដដែល ប៉ុន្តែ​លោក​ថា មិន​មែន​ពេល​នេះ​ទេ ដោយសារ​ពេល​នេះ កម្ពុជា​ស្ថិត​ក្នុង​កាលៈទេសៈ​ជា​ប្រទេស​ផ្ដាច់ការ មិន​អាច​ធ្វើ​បាតុកម្ម​ណា​មួយ​នោះ​ទេ​នៅ​ក្នុង​ប្រទេស​ដែល​ផ្ដាច់ការ​នោះ។យុវជន​ថ្មី​ចែស​ម្នាក់ ដែល​ហ៊ាន​ប្រកាស​ប្រឆាំង​ការ​សម្រេច​ចិត្ត​របស់ លោក ហ៊ុន សែន ដែល​ប្រាថ្នា​ចង់​រំលាយ​បក្ស​ប្រឆាំង​ក្រោម​លេស​ជា​ច្រើន រហូត​បាន​សម្រេច គឺ​លោក ឡេង សេងហុង ប្រកាស​ថា លោក រួម​នឹង​សមាជិក សកម្មជន​របស់​សហព័ន្ធ​និស្សិត​បញ្ញវន្ត មិន​ពេញចិត្ត និង​ថ្កោលទោស​ចំពោះ​សាលដីកា​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា ហើយ​លោក​នៅ​តែ​ចិញ្ចឹម​ចិត្ត​ធ្វើ​បាតុកម្ម​នៅ​ពេល​ណា​មួយ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ឡើង​វិញ។

ប្រភព៖RFA

https://goo.gl/FYgNiY

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា