ត្រឡប់ក្រោយ

រដ្ឋសភាបានឲ្យដឹង​ថា ស្ថាប័នកំពូលនេះកំពុង​ត្រៀមជ្រើសរើសក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី​​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត

រដ្ឋសភាបានឲ្យដឹង​ថា ស្ថាប័នកំពូលនេះកំពុង​ត្រៀមជ្រើសរើសក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី​​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បន្ទាប់​ពី​សមាជិក​ គ.ជ.ប. ៣​រូប​កូតា​គណបក្ស​ប្រឆាំង បាន​ស្នើ​សុំ​លាលែង​ពី​តួនាទី ក្រោយ​ការ​រំលាយ​បក្ស​ប្រឆាំង។អនុ​ប្រធាន​ គ.ជ.ប. លោក គួយ ប៊ុនរឿន និង​សមាជិក​ គ.ជ.ប. លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ានីរ៉ុង ដែល​ត្រូវ​បាន​ជ្រើស​រើសដោយ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ដឹកនាំ​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​ចាប់​តាំង​ពី​​ឆ្នាំ​២០១៤​នោះ បានដាក់​ពាក្យ​លាលែង​ពី​តំណែង​​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ម្សិល​មិញនេះ។មេដឹកនាំ​ គ.ជ.ប.ទាំង ៣​រូប បាន​លើក​ឡើងនៅ​ក្នុង​លិខិត​ស្នើ​សុំ​លា​លែង​ពី​តំណែង​នោះ​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បែង​ចែក​អាសនៈ​ជាប់​ឆ្នោត​របស់​បក្ស​នេះ​ទៅ​ឲ្យ​បក្ស​ផ្សេង​ទៀត ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​នោះ គឺ​ជា​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ ច្បាប់​បោះ​ឆ្នោត បទ​បញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត ព្រម​ទាំង​បាន​រំលោភ​លើ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។

ប្រភព៖VOD

https://goo.gl/yf3o4o

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា