ត្រឡប់ក្រោយ

សារ​ព្រមាន​ធ្ងន់​ៗ ដែល​នឹង​អាច​ប៉ះពាល់ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា

សារ​ព្រមាន​ធ្ងន់​ៗ ដែល​នឹង​អាច​ប៉ះពាល់ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ដែល​មាន​កម្មករ​ជិត​មួយ​លាន​នាក់​នេះ ធ្វើឡើង​កាល​ពី​ថ្ងៃទី​២០ ខែវិច្ឆិកា ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការបរទេស​អាស៊ី-អឺរ៉ុប លើក​ទី ១៣ ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ទី​ក្រុង​ណៃ​ពី​ដោ ប្រទេស​ភូមា ឬ ​មីយ៉ាន់ម៉ា។អ្នកស្រី ​ហ្វេឌើរីកា ម៉ូហ្គែរីនី​ ដែល​ជា​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ដែល​មាន​ប្រទេស​ជា​សភាជិក​ចំនួន​ ២៨ ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​នេះ បាន​សង្កត់​ធ្ងន់ និង​រម្លឹក​រដ្ឋាភិបាល​លោក ហ៊ុន សែន សា​ជា​ថ្មី​ម្ដង​ទៀត​ ថា​ការ​អនុ​គ្រោះ​ពន្ធ​ និង​ជំនួយ​ផ្សេងៗ​របស់​សហភាព​អឺរ៉ុប គឺ​ធ្វើ​ឡើង​ក្រោម​លក្ខខណ្ឌនៃ​ការ​គោរព​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​ខ្ជាប់​ខ្ជួន។

ប្រភព៖RFA

https://goo.gl/duZwuk

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា