ត្រឡប់ក្រោយ

ប្រធានរាជបណ្ឌិតសភា​កម្ពុជា លោក សុខ ទូច បាន​លើកឡើងថា ប្រជាពលរដ្ឋ​កម្ពុជា​ មានសិទ្ធិអំណាច តែ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ប៉ុណ្ណោះ

ប្រធានរាជបណ្ឌិតសភា​កម្ពុជា លោក សុខ ទូច បាន​លើកឡើងថា ប្រជាពលរដ្ឋ​កម្ពុជា​ មានសិទ្ធិអំណាច តែ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ប៉ុណ្ណោះ ប៉ុន្តែ អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​ចាត់​ទុក​ការ​លើក​ឡើង​បែប​នេះ​ថា ផ្ទុយ​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​គោលការណ៍​ប្រជាធិបតេយ្យ​សកល។លោក សុខ ទូច បាន​ថ្លែង​បែប​នេះ​ក្នុង​វេទិកា​តុ​មូល​ស្ដី​ពី «ដំណើរការ​ប្រជាធិបតេយ្យ​​ក្រោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ»​ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​នេះ។ លោក​បន្ថែម​ថា ក្រោយការបោះឆ្នោត សិទ្ធិ​សម្រេច​ទាំង​អស់ នឹង​ត្រូវ​ប្រគល់ឲ្យអ្នកនយោបាយដែលបានជាប់ឆ្នោត។លោកថា៖ «ហើយកុំភ្លេចណា ប្រជាធិបតេយ្យអំណាចប្រជាជន គឺអំណាចនៅពេលដែលបោះឆ្នោត ចប់ពីបោះឆ្នោត គឺ មិន អាច មាន អំណាចអីទៀតទេ។ បើអំណាចគ្រប់តែគ្នា តើមានពេលណាដែលដឹកនាំ»។

ប្រភព៖VOD

https://goo.gl/Xoorh2

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា