ត្រឡប់ក្រោយ

ស្ថានទូត​ស៊ុយអែត​ប្រចាំក​ម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ប្រទេស​នេះ​កំពុង​តែ​សើរើ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​រំលាយ​ចោល ហើយ​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ

ស្ថានទូត​ស៊ុយអែត​ប្រចាំក​ម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ប្រទេស​នេះ​កំពុង​តែ​សើរើ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​រំលាយ​ចោល ហើយ​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ឡើយ។គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ប្រហែល ៣​លាន​សំឡេង​នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ហើយ​ថ្នាក់​ដឹកនាំ និង​សមាជិក ១១៨​នាក់​របស់​បក្ស​នេះ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​ថ្ងៃ​នេះ ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយ​ថា ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​នេះ ​ព្រួយ​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ​​ចំពោះ​​ស្ថានភាព​នយោបាយ​កំពុង​វវិឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រភព៖VOD

https://goo.gl/CCvt2o

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា